ចក្ខុវិស័យ
វិទ្យាស្ថានស៊ីតិកត្រូវបន្តក្លាយខ្លួនទៅជាគ្រឹៈស្ថានឧត្តមសិក្សាឯកជនមួយឈានមុខគេលើការបណ្តុះបណ្តលផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និង ប្លង់និងរចនានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់គុណភាពអប់រំ គ្រប់គ្រង ស្រាវជ្រាវ និងសេវាកម្ម ឱ្យមានកម្រិតអន្តរជាតិ ។
បេសកម្ម
ដើម្បីធានាឲ្យបាននូវលទ្ធផលនៃចក្ខុវិស័យខាងលើ វិទ្យាស្ថានស៊ីតិកត្រូវបំពេញបេសកកម្ម របស់ខ្លួនដោយបណ្តុះបណ្តាលនិងអប់រំនិស្សិតប្រកបដោយគុណភាព និងក្រមសីលធម៌ដែលអាច ផ្តល់ឱកាសជូននិស្សិតនូវទីផ្សារការងារតាមរយៈការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានបុគ្គលិកនិងគ្រូបង្រៀន សេវាកម្មសិក្សាល្អពិសេស និងទំនើបកម្មលើកម្មវិធីសិក្សា និងធនធានសម្ភាររូបវ័ន្ត ។