ចំណុចសំខាន់ដែលវិទ្យាស្ថានសិល្បៈធ្វើម្ហូបកម្ពុជាលេចធ្លោរួមមានៈ
- តាមរយៈសម្ព័ន្ធភាពរបស់ខ្លួនជាមួយវិទ្យាស្ថានគ្រប់គ្រងសណ្ធាគារស្វីសលូសិន SHL វិទ្យាស្ថានធានាថាស្តង់ដារស្វីសសម្រាប់ការអប់រំធ្វើម្ហូបនិងបដិសណ្ធារកិច្ចត្រូវបានអនុវត្ត។និស្សិតនិងទទួលបានសញ្ញាប័ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យត្រូវបានទទួលស្គាល់ដោយ SHL។
- កម្មវិធីរបស់វិទ្យាស្ថានត្រូវបានទទួលស្គាល់ដោយលេខាធិការដ្ឋានអាស៊ានតាមរយៈក្រសួងទេសចរណ៍កម្ពុជា។ សញ្ញាប័ត្រ របស់វិទ្យាស្ថានត្រូវបានទទួលស្គាល់ប្រទេសក្នុងបណ្តាសមាជិកអាស៊ានទាំងអស់និងអនុញ្ញាតឲ្យនិស្សិតបញ្ចប់ការសិក្សាអាចស្វែងរកឪកាសការងារនៅបរទេសបាន។
- សម្ព័ន្ធភាពដល់រឹងមាំរបស់វិទ្យាស្ថានជាមួយថ្នាក់ដឹកនាំសណ្ឋាគារនិងភោជនីយដ្ធានដែលបានផ្តល់ដល់និស្សិតនូវឪកាសដែលមិនអាចប្រៀបផ្ទឹមបាន សម្រាប់កម្មសិក្សាការបណ្តុះបណ្តាលនៅកន្លែងធ្វើការនិងការធានាកន្លែងការងារនៅពេលបញ្ចប់ការសិក្សា។
បេសកកម្ម
ជម្រុញដោយចក្ខុវិស័យនិងបេសកម្មរបស់យើងក្នុងនាមជាវិទ្យាស្ថានបណ្តុះបណ្តាលធ្វើម្ហូបឈានមុខគេនៅប្រទេកម្ពុជាយើងបេ្តជ្ញាផ្តល់នូវការបណ្តុះបណ្តាលផ្នែកធ្វើម្ហូបល្អបំផុតទាក់ទងនិងឧត្តមភាពការអនុវត្តនិងវិជ្ជាជីវៈដឺលឆ្លុះបញ្ចាំងពីឧស្សាហកម្មធ្វើម្ហូបនិងនិន្នាការបច្ចប្បន្ន។