Scholarship of Bachelor Degree for academic 2022-2023

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា​២០២២-២០២៣

អង្គការសម្រេចសុបិនកុមារកម្ពុជា

August 1, 2022

Share to :

author

Author:

Socheata Leng


អង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវការជ្រើសរើសសិស្សអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ២៥នាក់ ដើម្បីឧបត្ថម្ភពួកគេឱ្យមានលទ្ធភាពបានបន្តការសិក្សារបស់ខ្លួននៅតាមបណ្តាវិទ្យាស្ថាន និងសាកលវិទ្យាល័យគោលដៅមួយចំនួន នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នាឆ្នាំសិក្សាថ្មី ២០២២-២០២៣ ខាងមុខនេះ។

  1. សាកលវីទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច
  2. វិទ្យាស្ថានបច្ចេកវិទ្យា
  3. សកលវិទ្យាល័យភូមិន្ទភ្នំពេញ
  4. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
  5. សកលវិទ្យាល័យភូមិន្ទកសិកម្ម
  6. សកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
  7. សកលវិទ្យាល័យន័រតុន
  8. សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ
  9. សកលវិទ្យាល័យជាតិគ្រប់គ្រង

លក្ខខណ្ឌជ្រើសរើស៖
1. បេក្ខជនត្រូវមានសញ្ញាតិខ្មែរ មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា(២៥ខេត្ត-រាជធានី)ដែលកំពុងរៀនថ្នាក់ទី១២ ឬមានសញ្ញាបត្រថ្នាក់ទី១២ហើយតែមិនទាន់បានបន្តថ្នាក់បរិញ្ញាបត្រ(ក្រោយចប់ទី១២មិនលើសពី៣ឆ្នាំគិតត្រឹមថ្ងៃដាក់ពាក្យ) ហើយជាបេក្ខជនដែលកំពុងរៀនត្រៀម ឬបម្រើការងារតាមស្ថាប័នផ្សេងៗដូចជាស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬ ស្ថាប័នអង្គការសង្គមស៊ីវិល គ្មានលទ្ធភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ។
2. បេក្ខជនត្រូវមានអាយុមិនលើសពី២៥ឆ្នាំ គិតត្រឹមថ្ងៃផុតកំណត់ដាក់ពាក្យ។
3. បេក្ខជនជាបុគ្គលដែលមានប្រវត្តិតស៊ូរៀនសូត្រ មានមនសិការ និងឆន្ទៈខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ មកពីគ្រួសារមានជីវភាពលំបាក និងខ្វះលទ្ធភាពបន្តការសិក្សា ។
4. មានសមត្ថភាពប្រឡងចូលតាមសាកលវិទ្យាល័យដែលបានកំណត់ខាងក្រោម។
5. ផ្តល់អាទិភាពដល់អ្នកធ្លាប់មានបទពិសោធន៍ការងារ ជាពិសេសការងារសហគមន៍។

ការឧបត្ថម្ភ៖
1. ថ្លៃសិក្សានៅតាមសាកលវិទ្យាល័យ ឬ វិទ្យាស្ថានគោលដៅ។
2. ថ្លៃសម្ភារៈសិក្សា និងឯកសណ្ឋាន។
3. ថ្លៃចំណាយប្រចាំថ្ងៃ (ជួលផ្ទះ ទឹក ភ្លើង អាហារ) និងចំណាយផ្សេងៗ។
4. ថ្លៃធានារ៉ាប់រង(គ្រោះថ្នាក់ និងសុខភាព)។

5. វគ្គបណ្តុះបណ្តាលផ្សេងៗ

សំគាល់៖
1. បេក្ខជនអាចស្នើអាហារូបករណ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ អនុញ្ញាតឱ្យបេក្ខជនជំពាក់ឯកសារក្នុងករណីខ្វះ ឬគ្មានតែត្រូវបញ្ជាក់ពីមូលហតុ និងត្រូវផ្តល់ជូនឯកសារដែលខ្វះនោះមកអង្គការសម្រេចសុបិនកុមារកម្ពុជាឱ្យបានមុនថ្ងៃផុតកំណត់នៃការឈប់ទទួលពាក្យ។
2. ការចំណាយលើថ្លៃធ្វើដំណើរទៅដាក់ពាក្យ ការទិញពាក្យ ថ្លៃប្រឡងចូលនៅតាមសាកលវិទ្យាល័យ ជាបន្ទុករបស់បេក្ខជន។
3. ការចំណាយលើថ្លៃវគ្គសិក្សាត្រៀមមុនពេលចូលសាកលវិទ្យាល័យ ឬ វិទ្យាស្ថានគោលដៅ ជាបន្ទុករបស់បេក្ខជន។
4. គ្រួសារដែលមានសមាជិកកំពុង ឬ ធ្លាប់ទទួលបានឧបត្ថម្ភពីកម្មវិធីនេះ អង្គការនឹងមិនពិចារណាលើពាក្យស្នើសុំបន្ថែមទៀតនោះឡើយ ដើម្បីទុកឱកាសឱ្យ បេក្ខជនដទៃផ្សេងទៀតដែលគ្មានលទ្ធភាព។
5. អង្គការសម្រេចសុបិនកុមារកម្ពុជានឹងចេញថ្លៃចំណាយលើមធ្យោបាយធ្វើដំណើរ អាហារ ស្នាក់នៅចំពោះបេក្ខជនដែលត្រូវបានជ្រើសរើសដើម្បីសម្ភាសន៍ទៅតាមស្ថានភាពជាក់ស្តែង។
6. អង្គការសម្រេចសុបិនកុមារកម្ពុជានឹងធ្វើការទាក់ទងតែបេក្ខជនទាំងឡាយណាដែលត្រូវលក្ខខណ្ឌជ្រើសរើសដើម្បីធ្វើការសម្ភាស និង រៀបចំនិតិវិធីផ្សេងៗទៀតដើម្បីផ្តល់ការឧបត្ថម្ភតែប៉ុណ្ណោះ។

ចែកពាក្យនិងទទួលពាក្យ 

  1. នៅការិយាល័យរបស់អង្គការសម្រេចសុបិនកុមារដោយផ្ទាល់ដែលមានអាសយដ្ឋាន ផ្ទះលេខ១៦០​ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។
  2. ឬទាញយកពាក្យហ្វេកប៊ុកផេក child's Dream Cambodia Network ឬទាញតាមតំណ shorturl.at/ouAHL រួចផ្ងើតាមអុីម៉ែល cduspub@gmail.com ឬតាមតេលេក្រាម ០៩៦ ២០៦៤​៤៧៤​។
  3. ឬអាចស្នើ សុំតាមអនឡាញ shorturi.at/egrBN 

ទំនាក់ទំនងមន្រ្តីកម្មវិធី​អាហារូបករណ៍

កញ្ញា​​​​ នឿន សុនី  ទូរសព្ទ័ ០៩៦ ២០៦៤ ៤៧៤​
                                        ០១៧ ២៧ ៨៧ ២៦។