Scholarship information for Foundation Year of Engineering

ដំណឹងអាហារូបករណ៍ ថ្នាក់សិក្សាមូលដ្ឋាន កម្រិតវិស្វករ

សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ សាខាត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣

August 1, 2022

Share to :

author

Author:

Socheata Leng


  1. លក្ខខណ្ឌជ្រើសរើស

នៅឆ្នំាសិក្សា ២០២២-២០២៣ វិទ្យាស្ថានបច្ចេកទេសកម្ពុជានិងធ្វិការប្រឡងជ្រើសរើសនិស្សិតចូលរៀនឆ្នាំទិ១ កម្រិតវិស្វករ សិក្សារយះពេល៥ឆ្នាំ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា សាខាត្បូងឃ្មុំ ចំនួន១២០ នាក់ដែលបែងចែកតាមដេប៉ាតេម៉ងដូចខាងក្រោម:

  • ទេពកោសល្យគីមីនិងអាហារ: អាហារូបករណ៍ ៣០%
  • ទេពកោសល្យសំណង់សុីវិល:អាហារូបករណ៍ ៣០%
  • ទេពកោសល្យអគ្កិសនី និងថាមពល:អាហារូបករណ៍ ៣០%
  • ទេពកោសល្យឧស្សាហកម្ម និងមេកានិក: អាហារូបករណ៍ ៣០%

       2. លក្ខខណ្ឌនៃការជ្រើសរើសជាបេក្ខជនប្រឡង

 បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ បេក្ខជនអាចផ្តល់សញ្ញាបត្រថតចកម្លងនៅពេលដាក់ពាក្យចូលរៀន។

      3. ការបរិច្ឆេទទទួលណាក្យនិងកន្លែងដាក់ពាក្យ

បេក្ខជនត្រូវមកដាក់ពាក្យដោយផ្ទាល់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ ដែលមានទីតាំងនៅក្នុងសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

      4. ការបរិច្ឆេទនៃការប្រឡង

សម័យប្រឡងនៅថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង៧:០០ ព្រឺកតទៅ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ លើវិញ្ញាសាជាភាសាខ្មែរ 

  • គណិតវិទ្យា               រយះពេល ២ម៉ោង 
  • តក្កវិទ្យា​                   រយះពេល ២ម៉ោង 
  • រូបវិទ្យានិងគីមីវិទ្យា​   រយះពេល ២ម៉ោង 

បញ្ជីឈ្មោះបេក្ខជននិងបិទផ្សាយនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ សាខាត្បូងឃ្មុំ ដែលមានទីតាំងនៅក្នុងសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦:០០ ព្រមទាំងបង្ហោះ​នៅក្នុងទំព័រ Facebook របស់វិទ្យាស្ថាន (https://www.facebook.com/itckh)។

     5. ការប្រកាសលទ្ធផលនៃការប្រឡង 

ការប្រកាសលទ្ធផលប្រឡងនឹងប្រព្រឺត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦:០០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ សាខាត្បូងឃ្មុំ ដែលមានទីតាំងនៅក្នុងសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ​ ព្រមទាំងបង្ហោះ​នៅក្នុងទំព័រ Facebook របស់វិទ្យាស្ថាន (https://www.facebook.com/itckh)។

     6.ការដាក់ពាក្យសុំចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតវិស្វករ 

ការដាក់ពាក្យចូលរៀននិងប្រព្រឺត្តទៅចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២២ តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ។

សេចក្តីបញ្ចាក់

ចំពោះព័ត៏មានផ្សេងៗ សូមទាក់ទងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ ដែលមានទីតាំងនៅក្នុងសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឬតាមទូរសព្ទ័ ០៧៨ ៣៧៨ ៣៧៨ ឬ ០៧៧ ៨៨៩ ៩៣៨។​