ការប្រលងសិស្សពូកែ ថ្នាក់ទី១២ ប្រចាំសាកលវិទ្យាល័យលីមកុកវីង

ការប្រលងសិស្សពូកែ ថ្នាក់ទី១២ ប្រចាំសាកលវិទ្យាល័យលីមកុកវីង

ការប្រលងសិស្សពូកែ ថ្នាក់ទី១២ ទូទាំងប្រទេស ប្រចាំសាកលវិទ្យាល័យលីមកុកវីង ឆ្នាំ២០២២

August 5, 2022

Share to :

author

Author:

Khemarak Leakna


សាកលវិទ្យាល័យ លីមកុកវីង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សឆ្នើមទាំងអស់ មេត្តាជ្រាបថា “ការប្រលងសិស្សពូកែ ថ្នាក់ទី១២ ទូទាំងប្រទេស ប្រចាំសាកលវិទ្យាល័យ លីមកុកវីង” បានចាប់ផ្តើមទទួលចុះឈ្មោះចូលរួមប្រកួតប្រជែងថ្នាក់ជាតិ លើកទី២ នៅទូទាំងរាជធានីនិងខេត្ត ។

សិស្សានុសិស្សឆ្នើមជាប់ជ័យលាភីក្នុង “ការប្រលងសិស្សពូកែ ថ្នាក់ទី១២ ទូទាំងប្រទេស ប្រចាំសាកលវិទ្យាល័យ លីមកុកវីង” នឹងទទួលបានរង្វាន់ជាទឹកប្រាក់រហូតដល់ ចំនួន ៦,០០០,០០០ រៀលនិងអាហារូបករណ៍សិក្សាពេញថ្លៃ រហូត១០០% សិក្សាឥតគិតថ្លៃរយៈពេល ៤ ឆ្នាំ នៅសាកលវិទ្យាល័យ លីមកុកវីង ។

ការប្រកួតប្រជែងនឹងត្រូវបានអនុវត្តយ៉ាងសុក្រឹត្យតាមនីតិវិធីដូចខាងក្រោម៖

ជម្រុះវគ្គទី១៖ សិស្សានុសិស្សឆ្នើមដែលត្រូវបានជាប់ជម្រើសតាមវិទ្យាល័យខ្លួននីមួយៗនៅទូទាំងរាជធានីនិងខេត្ត ត្រូវចូលរួមប្រកួតប្រជែង នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីរសៀល តាមប្រព័ន្ធអនទ្បាញ (ឬ ពីចម្ងាយ) ។ 

ជម្រុះវគ្គទី២៖ បេក្ខជនឆ្នើមដែលជាប់ក្នុងដំណាក់កាលជម្រុះវគ្គទី១ នឹងតម្រូវឱ្យចូលរួមប្រកួតប្រជែងបន្ត នៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីរសៀល នៅទីតាំងសាកលវិទ្យាល័យ លីមកុកវីងផ្ទាល់។ 

វគ្គផ្តាច់ព្រ័ត្រ៖ បេក្ខជនឆ្នើមដែលត្រូវបានសម្រិតសម្រាងក្នុងដំណាក់កាលជម្រុះវគ្គទី២ នឹងតម្រូវឱ្យចូលរួមប្រកួតប្រជែង ដោយបទសម្ភាសន៍ផ្ទាល់មាត់ នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច នៅទីតាំងសាកលវិទ្យាល័យ លីមកុកវីងផ្ទាល់ ។

ដើម្បីចុះឈ្មោះ សូមចុះឈ្មោះចូលរួមតាមតំណលីងនេះ https://forms.gle/AbfBCKH8uYB1qS2NA