ការស្វែងយល់តាមប្រភពក្រៅខ្លួន
កំរងសំណួរ Holland
ចូរអានពីការពីពណ៌នានៃចំណុចដែលឆ្លើយតបនឹងលទ្ធផលនៃកម្រងសំណួររបស់អ្នកបន្ទាប់ពីអ្នកឆ្លើយសំណួររួចរាល់។ មានបុគ្គលខ្លះមានទំនោរ ពីរ ឬ បី ប្រហាក់ប្រហែលគ្នា ឬ ក៏ទំនោរទៅរកប្រភេទការងារមួយខ្លាំងជាងគេតែប៉ុណ្ណោះ។
Instruction
- 8 - 15 នាទី
- 72 សំណួរ
Description
តេស្ត Holland គឺចេញមកពី "Holland កូដ" ដែលជាកូដបុគ្គលិកលក្ខណៈ ដែលបង្កើតឡើងដោយចិត្តវិទូម្នាក់ឈ្មោះ John Holland។ ផ្អែកលើកូដនេះ លោក Jonh Holland បានបែងចែកបុគ្គលិកលក្ខណៈជា ៦ក្រុម ហើយកំណត់ជំនាញវិជ្ជាជីវៈដែលត្រូវទៅតាមបុគ្គលិកលក្ខណៈនីមួយៗ។
ការធ្វើតេស្តនេះនឹងជួយអ្នកឱ្យស្គាល់ពីលក្ខណៈលេចធ្លោនៃបុគ្គលិកលក្ខណៈ ភាពប៉ិនប្រសប់របស់អ្នក ការទំនាក់ទំនង និងចំណង់ចំណូលចិត្តរបស់អ្នកនៅក្នុងវិស័យវិជ្ជាជីវៈ។
ការធ្វើតេស្តនេះមានចំនួន ៧២សំណួរ ទាក់ទងនឹងចំណូលចិត្តរបស់អ្នក ដែលអ្នកត្រូវតែឆ្លើយ។ នៅចុងបញ្ចប់នៃសំណួរ អ្នកនឹងរកឃើញ៦ប្រភេទ (ប្រាកដនិយម, ស៊ើបអង្កេត, សិល្បៈ, សង្គម, សហគ្រាស, សាមញ្ញ) នៃបុគ្គលិកលក្ខណៈ និងភាគរយនៃភាពស្និទ្ធស្នាលចំពោះមនុស្សម្នាក់ៗ។ បន្ទាប់ពីឃើញលទ្ធផល អ្នកនឹងអាចប្រៀបធៀបអាជីពដែលត្រូវគ្នាជាមួយនឹងបុគ្គលិកលក្ខណៈដែលគ្របដណ្ដប់លើអ្នក (បុគ្គលិកលក្ខណៈដែលមានពិន្ទុខ្ពស់បំផុត)។
វានឹងចំណាយពេលប្រហែល ២០ ទៅ ៣០នាទី ដើម្បីបញ្ចប់ ប៉ុន្តែពេលវេលាមិនសំខាន់ នៅទីនេះទេ ព្រោះអ្នកនឹងមិនត្រូវបានកំណត់ពេលក្នុងការធ្វើតេស្តនោះទេ។ អ្នកគួរចំណាយពេលយូរ តាមដែលអ្នកត្រូវការ។ ពេលវេលាដែលអ្នកធ្វើតេស្តដើម្បីបញ្ចប់ មិនត្រូវបានគេយកមកពិចារណា បញ្ចូលក្នុងលទ្ធផលនៃការធ្វើតេស្តរបស់អ្នកទេ។
ការធ្វើការវាយតម្លៃ អាចជាជំហានដំបូងក្នុងការស្វែងរកភាពជោគជ័យ និងការពេញចិត្តនៅកន្លែងធ្វើការ។ នេះគឺជាឧទាហរណ៍មួយចំនួននៃកូដបុគ្គលិកលក្ខណៈបីអក្សរ ដែលអាចមានជាមួយនឹងការផ្ដល់យោបល់ សម្រាប់ទិសដៅនៃអាជីពការងារ៖
- SEC៖ ប្រសិនបើនរណាម្នាក់រកឃើញថាពួកគេជាមនុស្សចូលចិត្តចូលរួមសង្គម មានភាពច្នៃប្រឌិត និងសាមញ្ញ ពួកគេទំនងជាទទួលបានអត្ថប្រយោជន៍ពីមុខតំណែង ក្នុងការលក់។ វិជ្ជាជីវៈការងារ នេះនឹងអនុញ្ញាតឱ្យពួកគេប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដើរតួជាអ្នកដឹកនាំ និងធ្វើការជាមួយលេខ។
- RIE៖ អ្នកជំនាញ ដែលប្រាកដនិយម ការស៊ើបអង្កេត និងសហគ្រាសទំនងជា ចាកចេញពីការងារលើតុ ដើម្បីស្វែងរកកន្លែងស្រាវជ្រាវ។ ពួកគេ នឹងអាចស្វែងរកភាពពេញលេញ នៅក្នុងតួនាទីនេះ ដោយសារតែការធ្វើការងារដោយផ្ទាល់ និងឱកាសក្នុងការដោះស្រាយបញ្ហា។
- ASE៖ បុគ្កលដែលមានសិល្បៈ ចូលសង្គម និងមានភាពក្លាហាន អាចបង្កើនភាពច្នៃប្រឌិត និងការយល់ចិត្ត ក្នុងអាជីពរបស់ពួកគេ។ ជាឧទាហរណ៍ ពួកគេអាចជាអ្នកធ្វើការជាអ្នករចនាក្រាហ្វិក សម្រាប់អង្គការមិនរកប្រាក់ចំណេញដែលតស៊ូមតិសម្រាប់ការផ្លាស់ប្តូរសង្គមជាដើម។
- ISC៖ មនុស្សដែលមានបុគ្គលិកលក្ខណៈកូដនេះ គឺមានការស៊ើបអង្កេត ចូលសង្គម និងសាមញ្ញ។ ពួកគេគិតយ៉ាងស៊ីជម្រៅអំពីបញ្ហាសង្គម គុណតម្លៃ និងរចនាសម្ព័ន្ធ ដែលមានន័យថាពួកគេតែងតែរីកចម្រើនក្នុងវិស័យដូចជាការថែទាំសុខភាពជាដើម។