Public administration

ជំនាញរដ្ឋបាលសាធារណៈ

តើប្អូនៗធ្លាប់បានឮ ឬបានស្គាល់ជំនាញរដ្ឋបាលសាធារណៈពីមុនមកដែរឬទេ?

July 30, 2021

Share to :

author

Author:

Leakhena


តើប្អូនៗធ្លាប់បានឮ ឬបានស្គាល់ជំនាញរដ្ឋបាលសាធារណៈពីមុនមកដែរឬទេ?

🔹 ជំនាញរដ្ឋបាលសាធារណៈ គឺជាជំនាញដែលនាំអ្នកសិក្សាមកយល់ឱ្យកាន់តែច្បាស់អំពីរបៀបនៃការរៀបចំ និងដំណើរការប្រព្រឹត្តទៅរបស់មន្រ្តីរាជការនៅក្នុងរដ្ឋបាលសាធារណៈ។ បន្ថែមពីនោះ អ្នកសិក្សានឹងបានយល់ច្បាស់ពីទម្ងន់ការងាររបស់មន្រ្តីរាជការ និងការរៀបចំមុខងារសាធារណៈរបស់រដ្ឋ។

ហេតុអ្វីបានជារដ្ឋបាលសាធារណៈ ត្រូវបានទទួលស្គាល់ជាមុខវិជ្ជាមួយ?

🔹 រដ្ឋបាលសាធារណៈ ត្រូវបានទទួលស្គាល់ជាមុខវិជ្ជាមួយដោយសារហេតុផលដូចជា៖

  • ១. ការពង្រីកតួនាទីរដ្ឋក្នុងការងារសុខមាលភាពសង្គម និងប្រទេស
  • ២. ការលេចឡើងនៃវិស័យឯកជន​ និងមុខងារផ្នែកច្បាប់របស់រដ្ឋ
  • ៣. ការទាមទារនៃការបង្កើនប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ
  • ៤. ភាពរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
  • ៥. ការលើកកម្ពស់កិច្ចការក្នុងគ្រប់គ្រង់ ចំពោះកិច្ចការសាធារណៈ តាមរយៈការបណ្ដុះបណ្ដាល។

សម្រាប់ប្អូនថ្នាក់ទី១២ ដែលមានបំណងចាប់យកជំនាញនេះ ប្អូនៗគួរសិក្សាស្វែងយល់មុខវិជ្ជាមួយចំនួន ដើម្បីជាមូលដ្ឋានគ្រឹះ រួមមាន

🔸 ប្រវត្តិសាស្រ្ត : ប្អូនៗគួរស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរ ឬប្រវត្តិសាស្រ្តបណ្ដាប្រទេសល្បីៗ ដែលលើកឡើងអំពីរបៀបរបបនៃការដឹកនាំ ការរៀបចំសណ្ដាប់ធ្នាប់ប្រទេស ប្រវត្តគំនិតនយោបាយ​នៃការដឹកនាំ។

🔸 អក្សរសាស្រ្តខ្មែរ : ទាមទារឱ្យប្អូនមានការអត់ធ្មត់នឹងការអាន ស្គាល់ច្បាស់ពីពាក្យពេចន៍ ចុងជួនអក្សរខ្មែរ ចេះច្បាស់ក្នុងការប្រើពាក្យពេចន៏ទៅតាមបរិបទ។

🔸 ភាសាបរទេស​ : ប្រភពឯកសារមួយចំនួនជាភាសាប្រទេស (ភាសាអង់គ្លេស និងភាសាបារាំង) ដែលមាននៅតាមបណ្ណាល័យ តាមប្រព័ន្ឋអ៊ីនធើណេត ឬទទួលបានពីសាស្រ្តាចារ្យជាអ្នកបង្រៀនផ្ទាល់។

តើសាកលវិទ្យាល័យណាខ្លះដែលមានបង្រៀនមុខជំនាញនេះ?

 

សាកលវិទ្យាល័យដែលមានការបង្រៀនមុខជំនាញរដ្ឋបាលសាធារណៈរួមមាន

  • 📍 សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
  • 📍 សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
  • 📍 សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា
  • 📍 សាកលវិទ្យាល័យវេស្ទើន
  • 📍 សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
  • 📍 សាកលវិទ្យាល័យបៀលប្រាយ
  • 📍 សាកលវិទ្យាល័យបញ្ញាជាតិ
  • 📍 ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
  • 📍 សាកលវិទ្យាល័យវិទ្យាសាស្ត្រ
  • 📍 សាកលវិទ្យាល័យន័រតុន

 

និងមានសាកលវិទ្យាល័យមួយចំនួនទៀតដែលពួកខ្ញុំមិនបានរៀបរាប់អស់។ប្រសិនប្អូនៗសិស្សនិសិ្សតមិនទាន់អាចសម្រេចចិត្តក្នុងការជ្រើសរើសជំនាញ ឬមិនទាន់ស្វែងរកសាកលវិទ្យាល័យក្នុងការបន្ត អាចទំនាក់ទំនងមកយើងផ្ទាល់ដោយ Chat មកកាន់ Sala Enrollment Page ឬក៏ទំនាក់ទំនងតាមលេខទូរស័ព្ទ ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ ពួកយើងរីករាយនឹងការពិភាក្សា។

សាលាដែលគួរស្វែងយល់

• សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ • សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប
• សាកលវិទ្យាល័យមេគង្គកម្ពុជា • សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
• សាកលវិទ្យាល័យខេមរៈ • សាកលវិទ្យាល័យបញ្ញាជាតិ
• សាកលវិទ្យាល័យបញ្ញាសាស្ត្រ • សាកលវិទ្យាល័យ ផារ៉ាហ្គន
• សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ • សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
• សាកលវិទ្យាល័យភូមិន្ទភ្នំពេញ • មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
• សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • សាកលវិទ្យាល័យវេស្ទើន
ត្រឡប់ក្រោយ