Medical Study

មុខវិជ្ជាពេទ្យ

តើអ្វីដែលអ្នកគិតឃើញមុនគេ ពេលដែលឮថា “រៀនពេទ្យ”​?

August 24, 2021

Share to :

author

Author:

Leakna Khemarak


តើអ្វីដែលអ្នកគិតឃើញមុនគេ ពេលដែលឮថា “រៀនពេទ្យ”​ ?

ភាគច្រើនគ្រប់គ្នានឹងគិតឃើញមុនគេនោះគឺ​ “ប្រាក់ខែ” ដែលតែងមានពាក្យសម្ដីលើកឡើងថា “រៀនពេទ្យចប់ ដឹងរកលុយបានច្រើនណាស់ មិនខ្វះចាយទេ!” ពិតណាស់វាមិនអាក្រក់ទេ ក្នុងការគិតបែបនោះ ប៉ុន្តែប្រសិនបើគិតត្រឹមតែហេតុផលនេះដែលអ្នករំពឹងចង់បាន​ ខ្ញុំសុំណែនាំអ្នកឱ្យចាប់យកអាជីពផ្សេង ឬរៀនមុខវិជ្ជាផ្សេងចុះ។

ហេតុផលនេះអាចត្រូវប៉ុន្តែមិនមែនរហូតដល់១០០ភាគរយនោះទេ ព្រោះក្នុងមួយឆ្នាំៗ មុខវិជ្ជាពេទ្យត្រូវចំណាយខ្ទង់ពាន់ទៅលើការសិក្សា ការទិញសម្ភារៈ សៀវភៅ និងការរៀនគួរបន្ថែម ពេលវេលាសិក្សាក៏ច្រើនឆ្នាំ វេជ្ជសាស្ត្រ(Medicine) ៨ឆ្នាំ, ទន្តសាស្រ្ត(Dentistry) ៧ឆ្នាំ, ឱសថសាស្រ្ត(Pharmacy) ៥ឆ្នាំ, គិលានុបដ្ឋាកយិកាឧត្តម​ (Nursing) ៤ឆ្នាំកន្លះ គិលានុបដ្ឋាកយិកាមធ្យម ​៣ឆ្នាំ, ផ្នែកមន្ទីរពិសោធន៍ ឬ មើលឈាម (Laboratory) ៣ឆ្នាំ និងឆ្មប (Midwifery) ៣ឆ្នាំ។

នេះគ្រាន់តែការរៀបរាប់ត្រួសៗនៃការចំណាយ ចឹងសម្រាប់ផ្នត់គំនិតដែលគិតថា​រៀនពេទ្យអាចរកលុយបានច្រើន ខ្ញុំគិតថាសាកសមណាស់ ក្នុងការដែលពួកគាត់អាចរកប្រាក់ចំណូលបានច្រើន ។
ប៉ុន្តែផ្ទុយទៅវិញវាមិនដូចអ្វីដែលអ្នកបានគិតនោះឡើយ ហើយផ្នត់គំនិតគិតឃើញតែប្រាក់នេះ​​ មិនបានស្ថិតក្នុងការសម្រេចចិត្តរបស់សិស្សនិស្សិតពេទ្យ ឬលោកគ្រូអ្នកគ្រូពេទ្យឡើយ។

ប្រសិនបើប្អូនៗដែលចង់រៀនពេទ្យ អាចយកសំនួរមួយចំនួនខាងក្រោមនេះមកសាកសួរខ្លួនឯងជាមុនសិន មុននឹងសម្រេចចិត្ត។

តើអ្នកជាប្រភេទមនុស្ស Smart Nerd ដែលចូលចិត្តខិតខំរៀន ស្វែងយល់អ្វីៗដែលលំបាកទេ?

  • តើអ្នកចាប់អារម្មណ៍លើរាងកាយមនុស្ស អវយវមនុស្ស របៀបដែលវាដំណើរការ និងដំណើរការជំងឺ​ ដែរឬទេ?
  • តើអ្នកព្រមលះបង់ ឬកាត់បន្ថយភាពយុវវ័យរបស់អ្នកដែរឬទេ? (មិនមែនរៀនឱ្យតែមានឈ្មោះថារៀននោះទេ)

ពួកយើងសូមលើកទឹកចិត្តដល់ប្អូនដែលស្រលាញ់វិស័យសុខាភិបាល ខិតខំរៀនសូត្រ មានឆន្ទះមុះមុត និងត្រៀមខ្លួនសម្រាប់ការប្រលងនាពេលខាងមុខនេះ ។ ប្អូនៗគឺជាយុវជន​ ជាសសរទ្រូងដែលបន្តលើកស្ទួយវិស័យសុខាភិបាល និង ចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាល​ ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។

សម្រាប់ប្អូនថ្នាក់ទី១២ ដែលមានបំណងចាប់យកជំនាញនេះ ប្អូនៗគួរសិក្សាស្វែងយល់មុខវិជ្ជាមួយចំនួន ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការត្រៀមប្រលងចូល រួមមាន ៖

  •  📍 គណិតវិទ្យា
  •  📍 គីមីវិទ្យា
  •  📍 ជីវវិទ្យា

ដោយឡែកក្នុងនោះក៏មានមុខវិជ្ជាសម្រាប់ចំណេះដឹងមូលដ្ឋាន រួមមាន

  •  📍 ពលរដ្ឋវិទ្យា
  •  📍 ភាសាបរទេស

សាកលវិទ្យាល័យដែលមានបង្រៀនផ្នែកសុខាភិបាលរួមមាន

  •  📍 សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
  •  📍 សាកលវិទ្យាល័យវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលកងយោធពខេមភូមិន្ទ
  •  📍 សាកលវិទ្យាល័យអន្តរជាតិ
  •  📍 សាកលវិទ្យាល័យពុទ្ធិសាស្រ្ត
  •  📍 សាកលវិទ្យាល័យន័រតុន
  •  📍 សាកលវិទ្យាល័យចេនឡា
  •  📍 សាកលវិទ្យាល័យឡាហ្វ
  •  📍 វិទ្យាស្ថានប៉ូលីណូ​(កំពង់ឆ្នាំ)
  •  📍 សាកលវិទ្យាល័កំពង់ចាម
  •  📍 សាកលវិទ្យាល័យអង្គរ
  •  📍 សាកលវិទ្យាល័យវិទ្យាសាស្រ្ត
  •  📍 សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង
  •  📍 សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង
  •  📍 សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម
  •  📍 សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត
  •  📍 វិទ្យាស្ថានវិទ្យាសាស្រ្តអាស៊ី
  •  📍 វិទ្យាស្ថានវិទ្យាសាស្ត្របាត់ដំបង

សាលាដែលគួរស្វែងយល់

• សាកលវិទ្យាល័យមេគង្គកម្ពុជា • សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
• សាកលវិទ្យាល័យអន្តរជាតិ • សាកលវិទ្យាល័យខេមរៈ
• សាកលវិទ្យាល័យន័រតុន • សាកលវិទ្យាល័យជាតិកសិកម្មព្រែកលៀប
• សាកលវិទ្យាល័យភូមិន្ទកសិកម្ម • សាកលវិទ្យាល័យពុទ្ធិសាស្ត្រ
• សាកលវិទ្យាវិទ្យាសាស្ត្រសុខាភិបាល  
ត្រឡប់ក្រោយ