Jurisprudence (Law)

ជំនាញច្បាប់

ច្បាប់ជាអ្វី?

July 31, 2021

Share to :

author

Author:

Leakna Khemarak


🔸 ច្បាប់ជាអ្វី?

ច្បាប់ គឺជាវិធានទាំងឡាយដែលលាយលក្ខណ៍ជាអក្សរ ហើយដែលមានអានុភាពជាទូទៅនិង ជាអចិន្រ្តៃយ៍ដែលស្ថាប័ន ឬអង្គការមានសមត្ថកិច្ចបានអនុម័ត។​ តាមន័យចំ ច្បាប់​។ គឺជាបទប្បញ្តត្តិដែលសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ប្រតិបត្តិតាមរហូតមកទាល់តែមានបទប្បញ្ញត្តិថ្មីមកជំនួស កែប្រែ ឬលុបចោលទើបឈប់អនុវត្ត។

🔸 តើច្បាប់របស់ខ្មែរមានប្រភពមកពីណាខ្លះ?
ច្បាប់របស់ខ្មែរមានប្រភពមកពី៖

  • ទំនៀមទម្លាប់
  • ប្រពៃណី
  • សាសនា
  • ប្រទេសឥណ្ឌា
  • ប្រទេសបារាំង។

🔸 ជំនាញនីតិសាស្ត្រនេះផ្ដោតទៅលើអ្វី?
ការសិក្សាទៅលើជំនាញនីតិសាស្ត្រ គឺផ្តោតទៅការយល់ដឹងទៅលើប្រព័ន្ឋច្បាប់នៅក្នុងប្រទេស យល់ច្បាស់ពី នីតិ ច្បាប់ ច្បាប់ពិសេស បទបញ្ញាតិ្ត ​​ វិធានបទដ្ឋានគតិយុត្តនានា ការដាក់ទោសទណ្ឌ ការអនុវត្ត និងការដោះស្រាយទៅតាមនីតិវិធីនៃច្បាប់។ ជារួមគឺផ្តោតទៅលើមុខវិជ្ជាសំខាន់ៗបី គឺ នីតិព្រហ្មទណ្ឌ នីតិរដ្ឋប្បវេណី និងនីតិរដ្ឋធម្មនុញ្ញ។

ការសិក្សាទៅលើជំនាញនេះទាមទារឱ្យប្អូនអានសៀវភៅ ស្រាវជ្រាវអោយបានច្រើន ការរៀនដោយខ្លួនឯងមានប្រសិទ្ធភាពលើសពី៥០%។ ប្អូនគួរត្រៀមខ្លួនជាស្រាច់ក្នុងការរៀបចំខ្លួន៑ឯង ទាំងគំនិត ការគិត ការនិយាយស្ដី ឱ្យក្លាយជាមនុស្សធំ ឬក៏អាចហៅបានថា​ empathy​ ព្រោះជំនាញនេះទាមទារការគិតពិចារណាច្បាស់លាស់ មិនលេងសើច ក្នុងការសម្រេចទៅលើទំហំបទលើ្មសក្នុង Study case នីមួយៗ។

🔸 បន្ទាប់ពីសិក្សាជំនាញនេះតើខ្ញុំអាចប្រកបរបរអ្វី ឬធ្វើនៅទីណាបានខ្លះ?

បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញនេះប្អូនៗអាចធ្វើការនៅតាមស្ថាប័នរដ្ឋ, នាយកដ្ឋាន​ផ្នែក​ច្បាប់ អង្គការក្រៅរដ្ឋាភិបាល, និងស្ថាប័នឯកជននានា

  • ចៅក្រម
  • ព្រះរាជអាជ្ញា
  • តំណាងអយ្យការ
  • មេធាវី
  • ជំនួយការមេធាវី
  • ទីប្រឹក្សាច្បាប់
  • មន្រ្តីប៉ូលីសយុត្តិធម៌…។ល។

សាលាដែលគួរស្វែងយល់

• សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ • សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប
• សាកលវិទ្យាល័យមេគង្គកម្ពុជា • សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
• សាកលវិទ្យាល័យធនធានមនុស្ស • សាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា
• សាកលវិទ្យាល័យអន្តរជាតិ • សាកលវិទ្យាល័យខេមរៈ
• សាកលវិទ្យាល័យន័រតុន • សាកលវិទ្យាល័យបញ្ញាជាតិ
• សាកលវិទ្យាល័យបញ្ញាសាស្ត្រ • សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
• សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច • មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
• សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  
ត្រឡប់ក្រោយ