អ្វីទៅជា IBDP?
អាយប៊ីឌីភី ឬ កម្មវិធីសញ្ញាបត្របាក់ឌុបអន្តរជាតិ គឺជា ប្រព័ន្ធកម្មវិធីសិក្សាវិទ្យាល័យលំដាប់ថ្នាក់អន្តរជាតិ រយៈពេល២ឆ្នាំ ដែលផ្តល់ឲ្យនូវការសិក្សាលំដាប់ថ្នាក់អន្តរជាតិ ដែលសម្រឹតសម្រាំងឡើងដើម្បីឱ្យសិស្សត្រៀមខ្លួនក្នុងការចូលសាកលវិទ្យាល័យ និងមានការទទួលស្គាល់ដោយ សាកលវិទ្យាល័យល្បីៗទូទាំងពិភពលោក។
កម្មវិធីសិក្សា IB
សិស្សនៅក្នុង ប្រព័ន្ធ IBDP តម្រូវឲ្យជ្រើសរើសសិក្សាមុខវិជ្ជាចំនួន ៦ ដែលមានក្រុម ថ្នាក់មុខវិជ្ជាដូចជា៖
- សិក្សាភាសា និងអក្សរសាស្ត្រ៖ មានមុខវិជ្ជាដូចជា ភាសា និងអក្សរសិល្បិ៍ ជាង ៥៥ ភាសាហើយក្នុងនោះក៏មានភាសាខ្មែរផងដែរ
- ការទទួលបានភាសា៖ មានមុខវិជ្ជាជាភាសា ភាសាបរទេស ដូចជា ភាសាកម្រិតបរទេសកម្រិតដំបូង និង ថ្នាក់សម្រាប់ភាសា បរទេស កម្រិតខ្ពស់(សម្រាប់សិស្សដែលធ្លាប់រៀន ភាសាបរទេសណាមួយពីមុន)
- បុគ្គល និងសង្គម៖ មុខវិជ្ជាវិទ្យាសាស្រ្តសង្គម ដែលមានដូចជា ភូមិវិទ្យា ប្រវត្តិវិទ្យា នយោបាយ ចិត្តវិទ្យា និងសេដ្ឋកិច្ចជាដើម។
- វិទ្យាសាស្ត្រ៖ មុខវិទ្យាវិទ្យាសាស្រ្តពិតដែលមានដូចជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា វិទ្យាសាស្រ្តកុំព្យូរទ័រជាដើម
- គណិតវិទ្យា៖ គណិតវិទ្យា ដែលមានគណិតវិទ្យាវិភាគ និងគណិតវិទ្យាដែលសិក្សាក្នុងជីវភាពទូទៅប្រចាំថ្ងៃ
- សិល្បៈ*៖ មានរបាំ តន្ត្រី គំនូរមើលឃើញ ល្ខោន ភាពយន្តជាដើម។ (*សិស្សអាចរៀន មុខវិជ្ជាផ្សេងជំនួស មុខវិជ្ចាក្រុមទី៦(សិល្បៈ) ដោយគ្រាន់តែជ្រើសរើសក្រុមមុខវិជ្ជា ៥ ខាងលើជំនួស។)
- មុខវិជ្ជាទាំងអស់ត្រូវបានបែងចែងជា២ កម្រិត ស្តង់ដារ និងកម្រិតខ្ពស់
- សិស្សត្រូវជ្រើសរើសមុខវិជ្ជា ៦ ចេញពីក្រុម មុខវិជ្ជានីមួយៗ ហើយ ៣មុខជា មុខវិជ្ជាកម្រិតស្តង់ដារ និង ៣មុខទៀតជា មុខវិជ្ជាកម្រិតខ្ពស់។
- សិស្សតម្រូវឱ្យបំពេញនូវស្នូលសំខាន់ ៣ ដើម្បីបំពេញ IBDP
- ទ្រឹស្តីចំណេះដឹង៖ សិក្សាទាក់ទងនឹងធម្មជាតិនៃចំណេះដឹង ដែលស្រដៀងទៅនឹង ទស្សនៈវិទ្យា
- អត្ថបទបន្ថែម៖ គឺជាកិច្ចការស្រាវជ្រាវបែបសាកលវិទ្យាល័យដោយឯករាជ្យ ទៅលើមុខវិជ្ជាណាមុខដែលខ្លួនចាប់អារម្មណ៍ មិនលើសពី ៤០០០ពាក្យ
- ភាពច្នៃប្រឌិត សកម្មភាព សេវាកម្ម៖ កិច្ចការក្រៅថ្នាក់ ដែលសិស្សត្រូវជ្រើសរើស ធ្វើក្រៅពីការសិក្សា វាអាចជាគម្រោងអ្វីមួយនៅក្នុងសាលារៀន និងសហគមន៍ ឬសកម្មភាពដែលខ្លួនចូលចិត្ត
- មានសាលាមួយចំនួន នៅភ្នំពេញដែល ផ្តល់ប្រព័ន្ធអប់រំ IBDP នៅកម្ពុជា មានដូចជា International School of Phnom Penh (ISPP), Northbridge International school Cambodia(NISC)
- សាលាដែលផ្តល់ប្រព័ន្ធអប់រំ IBDP គឺសម្បូរដោយសិស្សបរទេសចម្រុះជាតិសាសន៍ ហើយមានតម្លៃថ្លៃ។