ជំនាញសេដ្ឋកិច្ច គឺជាជំនាញមួយដែលទូលំទូលាយ ដែលបានសិក្សាទៅលើ គោលនយោបាយ ការបែងចែកធនធាន និងទ្រព្យសម្បត្តិទៅក្នុងសង្គម ឬមនុស្សក្រុមណាមួយ។ ជំនាញនេះមានលក្ខណៈទូលំទូលាយ ដូច្នេះហើយបានជាការសិក្សាទៅលើជំនាញនេះ អាចទាក់ទងទៅនឹងជំនាញមួយចំនួនទៀតដូចជា៖ ការគ្រប់គ្រងពាណិជ្ជកម្ម ច្បាប់ និង ទំនាក់ទំនងអន្តរជាតិ។ ជាទូទៅអ្នកសិក្សាជំនាញសេដ្ឋកិច្ច គឺចាប់ផ្តើមសិក្សាពីមូលដ្ឋានគ្រឹះ មីក្រូ និង ម៉ាក្រូសេដ្ឋកិច្ចទៅ។តើខ្ញុំសាកសមនឹងរៀនជំនាញសេដ្ឋកិច្ចដែលឬទេ?🤔
ជំនាញនេះគឺទាមទារឲ្យមានការវិភាគច្រើន ដើម្បីសិក្សាលើអ្វីមួយ ដូចជា បញ្ហាគោលនយោបាយ និង បញ្ហាប្រកបអាជីវម្មជាដើម ម្យ៉ាងវិញទៀត សិស្សក៏ត្រូវដឹងអំពីព្រឹត្តិការណ៍ពិភពលោកឲ្យបានច្រើននិងទាន់សម័យកាល។
សម្រាប់ប្អូនៗសិស្សវិទ្យាល័យដែលមានបំណងចង់រៀនជំនាញនេះ គួរតែយល់ដឹងមុខវិជ្ជាមួយចំនួនដូចជា៖
សេដ្ឋកិច្ចវិទ្យា : សិស្សគួរតែចេះឲ្យច្បាស់ពី មីក្រូ និង ម៉ាក្រូសេដ្ឋកិច្ច ព្រោះវាជាគ្រឹះសម្រាប់សិក្សាជំនាញសេដ្ឋកិច្ច។
គណិតវិទ្យា : ប្រើប្រាស់សម្រាប់សិក្សាដោះស្រាយលំហាត់ ដែលភាគច្រើនទាក់ទងនឹងខ្សែកោង និងសមីការពីជគណិត។
ប្រវត្តវិទ្យា : សិស្សត្រូវដឹងពីប្រវត្តិសាស្រ្ត ព្រឹត្តិការណ៍សំខាន់ៗ គោលនយោបាយ ទំនាក់ទំនងអន្តរជាតិ ច្បាប់ជាតិ និងអន្តរជាតិមួយចំនួន។
ភាសាបរទេស : សិស្សត្រូវស្វ័យសិក្សាបន្ថែម ដោយអានអត្ថបទនិងសៀវភៅភាសារបរទេស (អង់គ្លេស ឬ បារាំង)។
បន្ទាប់ពីសិក្សាជំនាញនេះចប់ យើងអាចធ្វើជា ៖ អ្នកប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ច (Economic Consultant) អ្នកវាយតម្លៃគម្រោង ឬ អចលនទ្រព្យ ជំនួយការអ្នកស្រាវជ្រាវ (Researcher Assistant) អ្នកវិភាគទិន្នន័យ (Data Analyst) អ្នកកាន់គម្រោងផ្នែកហិរញ្ញវត្ថុ (Financial Planner) អ្នកជំនាញសេដ្ឋកិច្ច (Economist) ធនាគារ (Banker) អ្នកវិភាគផ្នែកវិនិយោគ (Investment Analyst) គណនេយ្យករ (Accountant)
សាកលវិទ្យាល័យដែលមានការបង្រៀនមុខជំនាញសេដ្ឋកិច្ចរួមមាន ៖
- 📍 សាកលវិទ្យាល័យអាស៊ី អឺរ៉ុប
- 📍 សាកលវិទ្យាល័យធនធានមនុស្ស
- 📍 សាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា
- 📍 សាកលវិទ្យាល័យអន្តរជាតិ
- 📍 សាកលវិទ្យាល័យខេមរៈ
- 📍 សាកលវិទ្យាល័យជាតិគ្រប់គ្រង
- 📍 សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- 📍 សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច
- 📍 សាកលវិទ្យាល័យបញ្ញាជាតិ
- 📍 សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
- 📍 សាកលវិទ្យាល័យភូមិន្ទកសិកម្ម
- 📍 សាកលវិទ្យាល័យកម្ពុជា
- 📍 សាកលវិទ្យាល័យបៀលប្រាយ
- 📍 សាកលវិទ្យាល័យមេគង្គកម្ពុជា
- 📍 សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
ចំណាំ ជំនាញសេដ្ឋកិច្ច របស់សាលានីមួយៗគឺខុសៗគ្នា ព្រោះវាត្រូវបានគេបែងចែកទៅជំនាញផ្សេងៗដូចជា សេដ្ឋកិច្ចពាណិជ្ជសាស្រ្ត គ្រប់គ្រងសេដ្ឋកិច្ច សេដ្ឋកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចកសិកម្ម សេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាដើម។