Which major should I choose? Which university?

តើខ្ញុំគួររៀនជំនាញអ្វី? នៅសាកលវិទ្យាល័យណា?

គន្លឹះក្នុងការជ្រើសរើសសាកលវិទ្យាល័យ និងមុខជំនាញត្រឹមត្រូវ។

August 10, 2022

Share to :

author

Author:

Savuth Run


គន្លឹះមួយចំនួនក្នុងការជ្រើសរើសសាកលវិទ្យាល័យ និងជំនាញឱ្យបានត្រឹមត្រូវបន្ទាប់ពីចប់ទី១២៖

សូមសួរខ្លួនអ្នកនូវសំណួរទាំងអស់នេះ៖

  • តើគួររើសជំនាញតាម គ្រួសារ ឬមិត្តភក្ដិ?
  • តើគួររើសជំនាញតាម ទីផ្សារ ឬទេពកោសល្យរបស់ខ្លួន​?
  • តើគួររើសជំនាញតាម គោលបំណង និងការស្រឡាញ់របស់ខ្លួនឯង?
  • តើគួររៀនដោយការសម្រេចរហ័សភ្លាមៗ?

ខាងក្រោមនេះជាគន្លឹះ បី យ៉ាងសម្រាប់ប្អូនៗ យកមកប្រើប្រាស់ក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ៖

១. ការស្វែងរកខ្លួនឯង​៖ មានន័យថាត្រូវស្វែងយល់ពីខ្លួនឯង និងសួរសំណួរខ្លួនឯងថា៖ 

  • តើចង់ក្លាយជាអ្វី?
  • តើចង់ឃើញអ្វី?
  • តើចង់បានអ្វី?
  • តើចង់ទៅណា?
  • តើចង់ចែករំលែកអ្វីដល់អ្នកដទៃ?

២. ធ្វើការស្រាវជ្រាវបន្ថែមអំពីជំនាញនីមួយៗតាមរយៈអ៊ីនធឺណិត ជាពិសេសនៅលើគេហទំព័រ Sala.co

៣. ធ្វើការសាកសួរសិស្សច្បងដែលរៀនជំនាញ ដែលអ្នកចាប់អារ្មណ៍ និងសុំយោបល់ពីគាត់ ដើម្បីទទួលបានព័ត៌មានច្រើនទាក់ទងនឹងការសិក្សា ។

ត្រឡប់ក្រោយ