គោលការណ៍ណែនាំល្អបំផុតទាំង ៧ សម្រាប់ត្រៀមប្រឡងឱ្យបានជោគជ័យ
គន្លឹះ ៧យ៉ាង ដើម្បីសិក្សាមុនពេលប្រឡង
July 1, 2022
Author:
Run Savuth
ការរៀបចំខ្លួនឱ្យបានល្អមុនពេលប្រឡង គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីជម្នះសម្ពាធ និងទុក្ខព្រួយ ហើយផ្តល់ឱ្យអ្នកនូវឱកាសដ៏ល្អបំផុតក្នុងការទទួលបានពិន្ទុល្អ ។
ខាងក្រោមនេះជាគន្លឹះខ្លីៗចំនួន ៧ សម្រាប់ការត្រៀមខ្លួនសម្រាប់ការប្រឡង៖
១. ចូលរួមវគ្គពិនិត្យឡើងវិញ
ត្រូវប្រាកដថាអ្នកបានចូលរួមវគ្គធ្វើតេស្ដសាកល្បង ឬវគ្គរំលឹកមេរៀនឡើងវិញ ។ វានឹងជួយអ្នករំលឹកខ្លួនអ្នកអំពីមេរៀនពីមុនដែលអ្នកបានរៀន ។
២. ទុកពេលអោយខ្លួនឯងគ្រប់គ្រាន់ដើម្បីសិក្សាដោយខ្លួនឯង
កំណត់កាលវិភាគសិក្សារបស់អ្នកដែលសមស្របនឹងវិធីសិក្សារបស់អ្នក។ កុំទុកអ្វីរហូតដល់នាទីចុងក្រោយ ។
៣. ស្វែងរកកន្លែងសិក្សាល្អ
ដើម្បីផ្តោតលើការសិក្សារបស់អ្នកបានល្អ សូមប្រាកដថាកន្លែងសិក្សារបស់អ្នកត្រូវបានរៀបចំ ។
៤. ត្រូវប្រាកដថាអ្នកយល់មេរៀនបានល្អ
ប្រសិនបើអ្នកមិនយល់អ្វីមួយ សូមព្យាយាមស្រាវជ្រាវសម្រាប់ព័ត៌មានបន្ថែមមួយចំនួនដែលនឹងជួយអ្នកឱ្យយល់ពីវា។ កុំខ្លាចក្នុងការសុំជំនួយពីសាស្ត្រាចារ្យ ឬមិត្តភ័ក្តិរបស់អ្នក ។
៥. អាននិងពិនិត្យឡើងវិញនូវមេរៀន
ដើម្បីចងចាំបានល្អនៅពេលចូលប្រឡង អ្នកត្រូវតែអាន និងពិនិត្យមើលអ្វីដែលអ្នកបានរៀន។ ត្រូវប្រាកដថាអ្នកសង្ខេបចំណុចសំខាន់ៗនៃការអាន ដូច្នេះអ្នកអាចពិនិត្យមើលឡើងវិញដោយមិនចាំបាច់អានមេរៀនទាំងមូលឡើងវិញ ។
៦. ញ៉ាំអាហារដែលមានសុខភាពល្អ និង ផឹកទឹកឱ្យបានច្រើន
អ្នកមិនគួរញ៉ាំអាហារមិនល្អពេលកំពុងសិក្សានោះទេ។ ផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន ។
៧. គេងឱ្យបានគ្រប់គ្រាន់
ត្រូវប្រាកដថាអ្នកទទួលបានការគេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ 8 ម៉ោងដើម្បីធ្វើឱ្យអារម្មណ៍របស់អ្នកមានភាពវិជ្ជមានសម្រាប់ការប្រឡងពេញមួយថ្ងៃ ។