Soft Skills To Have Before Entering University

ជំនាញទន់ដែលគួរមានមុនចូលសកលវិទ្យាល័យ

តើគួរមានជំនាញទន់វីខ្លះមុនចូលសាកលវិទ្យាល័យ

August 19, 2022

Share to :

author

Author:

Savuth Run


បើរាប់ទៅថ្ងៃប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាន់តែកៀកៗមែនទែនហើយ។ ប្អូនៗបានត្រៀមខ្លួនរួចហើយឬនៅ? តើមានបានគិតពីជំហានបន្ទាប់រួចហើយឬនៅ? ឬមិនទាន់រកឃើញនៅឡើយទេ?

មុននឹងឈានជើងចូលសាកលវិទ្យា សិស្សានុសិស្សគួរមានជំនាញទន់ទាំងនេះ ដើម្បីជាគ្រឹះសម្រាប់ការសិក្សាប្រកបដោយភាពជោគជ័យ ។

តើជំនាញទន់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះជាជំនាញទន់​ទាំងនោះ៖

ទី១៖ អ្នកគួរតែចេះប្រើប្រាស់កុំព្យូទ័រ : យ៉ាងហោចណាស់ក៏គួរតែដឹងអំពីរបៀបនៃការវាយឯកសារ​ ទាំងជាភាសាជាតិ និងអង់គ្លេស និងប្រើប្រាសកម្មវិធី Power Point ក្នុងការបង្កើត​ Slide ដែរ ។

ទី២៖ អ្នកគួរតែចេះភាសាអង់គ្លេស (ចេះភាសាផ្សេងទៀតកាន់តែល្អ) : ភាសាអង់គ្លេសជាភាសាសំខាន់បន្ទាប់ពីភាសាខ្មែរ​របស់យើង ដោយសារតែមុខវិជ្ជាមួយចំនួននៅថ្នាក់សាកលវិទ្យាល័យ បង្រៀនជាភាសាជាតិផង និងអន្តរជាតិ ។ ប្រភពឯកសារដែលមានក៏អាចជាភាសាអង់គ្លេ​សដែរ ។

ទី៣៖ អ្នកគួរតែចេះវិធីសាស្ត្រស្រាវជ្រាវ : ជាធម្មតាសាស្រ្តាចារ្យតែងបណ្ដុះគំនិតឱ្យសិស្សនិស្សិត ធ្វើការស្រាវជ្រាវបន្ថែមដោយខ្លួនឯង ដើម្បីឱ្សពួកយើងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងអាចវិភាគទៅលើទស្សនៈដទៃ ជាជាងទទួលបានប្រភព​ ឬឯកសារតែមួយជ្រុង ។ ដូចនេះប្អូនគួរតែយល់ដឹងទៅលើប្រភពឯកសារ គេហទំព័រ ណាដែលជាព័ត៌មានពិត និងអាចជឿរជាក់បាន ។ 

ទី៤៖ អ្នកគួរតែចេះធ្វើការងារជាក្រុម : ក្រៅពីការងារស្រាវជ្រាវដោយខ្លួនឯង ក្នុងនោះក៏មានកិច្ចការស្រាវជ្រាវជាក្រុមផងដែរ ដូចនេះទាមទារឱ្យយើងមានការត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការស្ថិតនៅក្នុងស្ថានភាពលំបាក ចេះសហការ ​និងរៀបចំផែនការឱ្យបានត្រឹមត្រូវ។

ទី៥៖ អ្នកគួរតែមានភាពក្លាហាននិយាយជាសាធារណៈ : ក្នុងថ្នាក់រៀនទាមទារឱ្យសិស្សនិស្សិត បញ្ចេញគំនិតយោបល់ ទៅលើប្រធានបទស្រាវជ្រាវ ក៍ដូចជាកិច្ច​ការ មេរៀន ដែលយើងបានសិក្សា។ ការនិយាយបកស្រាយបានក្បោះក្បាយ​ ជាចំនុចសំខាន់ដែលធ្វើឱ្យយើងទទួលបានលទ្ធផលល្អ ។​ 

ទី៦៖ អ្នកគួរតែមានជំនាញភាពជាអ្នកនាំ : ភាពជាអ្នកដឹកនាំនៅក្នុងចំនុចនេះ សំដៅដល់ការ​ performance​ as a leader នៅក្នុងក្រុម ។ ជាប្រធានក្រុមម្នាក់ដែល អាចដឹកនាំក្រុមកិច្ចការស្រាវជ្រាវ ឱ្យដំណើរការបានល្អនោះ ត្រូវទាមទារឱ្យមានភាពច្បាស់លាស់ ក្នុងការ​ដាក់គោលដៅ គ្រប់គ្រងពេលវេលា និង មានទំនួលខុសត្រូវខ្ពស់ ។

ខាងក្រោមនេះ ជាមូលហេតុដែលប្អូនគួរមានជំនាញទុកដែលបានរៀបរាប់ខាងលើ៖

១. អាចស្រួលស្រាវពីព័ត៌មាន អាហារូបករណ៍ ការងារ និងព្រឹត្តិការណ៍ផ្សេងៗ

២. មានឱកាសទទួលអាហារូបករណ៍

៣. ងាយស្រួលស្វែងរកការងារក្រៅម៉ោង

៤. ងាយស្រួលធ្វើកិច្ចការដែលសាស្ត្រាចារ្យដាក់ឱ្យ

៥. អាចធ្វើការងារជាក្រុម ។

ត្រឡប់ក្រោយ