Self-Discovery

ការស្វែងរកខ្លួនឯង

ទំនុកចិត្ត​លើ​ខ្លួនឯង

August 31, 2022

Share to :

author

Author:

Savuth Run


អ្វីទៅជាការស្វែងរកខ្លួនឯង ? 

ការស្វែងរកខ្លួនឯង គឺជាសកម្មភាពនៃការស្វែងយល់បន្ថែមអំពីខ្លួនអ្នក និងថាតើអ្នកជានរណា ពោលគឺដំណើរការនៃការសម្រេចបាននូវចំណេះដឹង និងរឿងរ៉ាវដែលពាក់ព័ន្ធនឹងខ្លួនឯង។

ហេតុអ្វីបានជាការស្វែងរកខ្លួនឯងមានសារៈសំខាន់?

ការមានទំនុកចិត្តលើខ្លួនឯង កើតឡើងជាមួយនឹងការទំនាក់ទំនងកាន់តែច្រើនជាមួយខ្លួនអ្នក និងយល់ពីអ្វីដែលអ្នកចង់បានជាពិតប្រាកដ។ នៅពេលដែលអ្នករស់នៅជាខ្លួនអ្នក វានឹងកាន់តែងាយស្រួលសម្រាប់អ្នក ក្នុងការមើលថែ យកចិត្តទុក្ខដាក់លើខ្លួនអ្នក មិនដូចពេលដែលអ្នករស់នៅសម្រាប់អ្នកដទៃនោះទេ វានឹងកាន់តែពិបាកសម្រាប់អ្នកក្នុងទុកពេលមើលថែខ្លួនឯង។​

តាមរយៈការស្វែងរកខ្លួនឯង អ្នកនឹងរកឃើញទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងអ្នកជានរណា និងអ្នកចង់ក្លាយជានរណា។ តាមពិតទៅ នៅពេលដែលអ្នកមិនដឹងថាអ្នកចង់បានអ្វីពិតប្រាកដនោះ វានឹងធ្វើឱ្យអ្នកវង្វេងក្នុងសុបិនខ្លួនឯង។ នៅពេលដែលអ្នកមិនដឹងថាអ្នកជានរណាពិតប្រាកដ អ្នកនឹងប្រឈមមុខនឹងការធ្វើខុស ហើយអ្នកនឹងបោះបង់វានៅថ្ងៃណាមួយ។

ជាជំនួយដល់សិស្សានុសិស្សដែលនៅតែមានការងឿងឆ្ងល់ ឬនៅស្រពិចស្រពិល អំពីអ្វីដែលពួកគេពិតជាចង់បាន ឬពួកគេជានរណានោះ  Sala បានផ្តល់ការធ្វើតេស្តតម្រង់ទិសហៅថា MBIT និង Holland ដែលមានបំណងជួយសិស្សឱ្យស្គាល់ខ្លួនឯង។

និយាយឱ្យខ្លី ការរកឃើញដោយខ្លួនឯងមានសារៈសំខាន់ណាស់សម្រាប់អ្នក ដើម្បីយល់ពីគោលដៅ និងគោលបំណងរបស់អ្នកនៅក្នុងជីវិតឱ្យពិតប្រាកដ។

តើអ្នករកឃើញខ្លួនឯងដោយរបៀបណាខ្លះ?

នេះជា ៦ ជំហានដែលមានប្រសិទ្ធភាព ក្នុងចំណោមវិធីសាស្ត្រផ្សេងៗទៀត ដើម្បីស្វែងរកខ្លួនឯងពិតប្រាកដ៖

     ១. អង្គុយចុះ រួចស្ដាប់ខ្លួនឯង 

     ២. ត្រូវដឹងថាអ្នកជានរណាពិតប្រាកដ មិនមែនអ្នកចង់ក្លាយជានរណានោះទេ

     ៣. ស្វែងរកអ្វីដែលអ្នកពូកែ ហើយមិនពូកែ

     ៤. ស្វែងរកអ្វីដែលអ្នកពេញចិត្ត

     ៥. សុំមតិកែលម្អ (សួរអ្នកផ្សេងទៀតថាតើពួកគេគិតយ៉ាងណាចំពោះអ្នក)

     ៦. សាកល្បង​របស់​ថ្មី ពេល​ធ្វើ​របស់​ចាស់​មិន​មែន​ជា​របស់​ដែល​អ្នក​ចូលចិត្ត

អ្វីដែលអ្នកទទួលបានបន្ទាប់ពីស្គាល់ខ្លួនឯង?

រាល់ការធ្វើដំណើរគឺតែងតែខុសគ្នា ដោយសារយើងម្នាក់ៗមានបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនពីទិដ្ឋភាពផ្សេងៗគ្នា។ នេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការរកឃើញដោយខ្លួនឯង៖

     ១. ជួយអ្នកកំណត់គោលបំណង និងគោលដៅរបស់អ្នក

     ២. ជួយអ្នកកំណត់ការលើកទឹកចិត្តក្នុងជីវិតរបស់អ្នក

     ៣. ជួយក្នុងការកំណត់អត្តសញ្ញាណ តម្រូវការ និងបំណងប្រាថ្នារបស់អ្នក។

     ៤. ជួយក្នុងការស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក។

     ៥.​ កំណត់អត្តសញ្ញាណសុខភាពផ្លូវចិត្តរបស់អ្នក។

     ៦. ជួយក្នុងការសម្រេចចិត្តអ្វីដែលអ្នកនឹងធ្វើ

    ៧. ជួយអ្នកឱ្យទទួលស្គាល់ចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក។

ត្រឡប់ក្រោយ