Tips for staying productive

គន្លឹះដើម្បីរក្សាផលិតភាព

គន្លឹះខ្លះៗសម្រាប់អ្នកទាំងអស់គ្នាដើម្បីអនុវត្តការធ្វើការនៅផ្ទះឱ្យកាន់តែមានប្រសិទ្ធភាព។

August 31, 2021

Share to :

author

Author:

Leakna Khemarak


ការរីករាលដាលនៃជម្ងឺកូវីដ-១៩បានកំពុងធ្វើឱ្យមនុស្សជាច្រើនសម្រេចចិត្តអនុវត្តការបិទខ្ទប់តាមគោលការណ៍រាជរដ្ឋភិបាល។ដែលស្ថានភាពនេះតម្រូវឱ្យនិយោជក​អនុញ្ញាតឱ្យបុគ្គលិកឬនិយោកជិករបស់ខ្លួនអាចធ្វើការនៅតាមផ្ទះបានក្នុងរយៈពេលដែលបានកំណត់មួយ។​ បើសិនការធ្វើការពីផ្ទះនេះ ជាលើកទីមួយសម្រាប់អ្នកទាំងអស់គ្នា អ្នកទាំងអស់គ្នានឹងត្រូវផ្លាស់ប្ដូរទម្លាប់មួយចំនួនដើម្បីឱ្យមានប្រសិទ្ធភាពនិងទទួលបានភាពជោគជ័យលើការងារ។

SALA Enrollment បាននាំមកនៅគន្លឹះខ្លះៗសម្រាប់អ្នកទាំងអស់គ្នាដើម្បីអនុវត្តការធ្វើការនៅផ្ទះឱ្យកាន់តែមានប្រសិទ្ធភាព។

 📍 ការរៀបចំពេលវេលា

  កំុបណ្ដោយខ្លួនឱ្យទំនេរច្រើនពេក​ អ្នកត្រូវរៀបចំកាលវិភាគឱ្យបានត្រឹមត្រូវ ហើយព្យាយាមដើរតាមអ្វីដែលយើងបានកំណត់។ មានគោលការណ៍ច្បាស់លាស់ក្នុងការធ្វើការ ដូចជា នៅពេលណាត្រូវធ្វើការ ពេលណាត្រូវស្វែងរកជំនួយ ពេលណាត្រូវការពិភាក្សាជាក្រុម និងពេលណាគួរតែសម្រាក។

 📍 ការជ្រើសរើសកន្លែងដែលមានផាសុខភាព

  ការកំណត់កន្លែងដែលសាកសមសម្រាប់ធ្វើការពិតជាសំខាន់ កន្លែងធ្វើការដែលបានសម្អាតជាញឺកញាប់ អាចបង្កើនគំនិតថ្មីៗ ថែមទាំងបន្ថែមល្បឿនសកម្មភាពធ្វើកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយអារម្មណ៏ស្មុគស្មាញ។ ធ្វើឲ្យកន្លែងធ្វើការជាកន្លែងមួយដែលអ្នកសប្បាយក្នុងការចំណាយពេល។

 📍 បង្កើតបញ្ជីការងារដែលត្រូវធ្វើ ដើម្បើងាយស្រួលក្នុងការបំពេញភារៈកិច្ច

  ការដែលមានបញ្ជីការងារវានឹងជួយអ្នក ព្រមទាំងជួយក្រើនរំលឹកនូវភារៈកិច្ចដែលអ្នកចាំបាច់បំពេញឱ្យរួចរាល់។

 📍 ទំនាក់ទំនងឲ្យច្រើន

  ការធ្វើការពីចម្ងាយទាមទារឱ្យអ្នកធ្វើការទំនាក់ទំនងច្រើន.

 📍 ត្រូវគិតវិជ្ជមាន

  កុំធ្វើខ្លួនឱ្យលំបាក, យ៉ាងហោចណាស់អ្នកបានព្យាយាមអស់ពីសមត្ថភាពរួចមកហើយ។​ កំហុសរបស់អ្នកអាចជាមេរៀនថ្មីមួយសម្រាប់អ្នក តែជំនួសឱ្យការមានអារម្មណ៍មិនល្អ អ្នកគួរតែបង្កើតផ្លូលមួយទៀតសម្រាប់ដើរ ក្នុងការបំពេញការងារបន្ទាប់។​

ត្រឡប់ក្រោយ