4 Mistakes in Selecting Major Students Must Avoid

កំហុស ៤ យ៉ាងក្នុងការជ្រើសរើសមុខវិជ្ជាដែលសិស្សត្រូវតែជៀសវាង

កំហុស ៤ យ៉ាងក្នុងការជ្រើសរើសមុខជំនាញ

August 31, 2022

Share to :

author

Author:

Savuth Run


ខាងក្រោមនេះជាកំហុសធំៗចំនួន ៤ នៃការរើសយកជំនាញទៅសិក្សានៅមហាវិទ្យាល័យ ដែលសិស្សត្រូវជៀសវាង៖

១. កុំធ្វើតាមការសម្រេចចិត្តប្រញាប់របស់អ្នក

ព្រោះថាការសម្រេចចិត្តធ្វើអ្វីក៏ដោយ ប្រសិនបើសម្រេចចិត្តត្រឹមតែមួយភ្លែតនោះ ភាគច្រើនអាចជាការសម្រេចចិត្តមួយដែលខុស នឹងធ្វើឱ្យអ្នកសោកស្ដាយទៀតផង ។ ដូច្នេះហើយមុននឹងសម្រេចជ្រើសរើសមុខវិជ្ជាណាមួយសម្រាប់សិក្សានៅសាកលវិទ្យាល័យ អ្នកត្រូវតែស្រាវជ្រាវពីមុខវិជ្ជានោះឱ្យបានច្បាស់លាស់ជាមុនសិន ។ សម្រាប់ព័ត៌មានទាក់ទងនឹងមុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ អ្នកអាចចូលមកកានវេសាយ Sala.co ដើម្បីចូលអានពីការណែនាំពាក់ព័ន្ធនឹងអាជីព និងមុខវិជ្ជាសិក្សា ។

២. កុំធ្វើតាមការណែនាំរបស់មិត្តភក្តិរបស់អ្នក

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តធ្វើអ្វីតាមមិត្តភក្ដិរបស់អ្នក ដោយអ្នកខ្លួនឯងគ្មានគោលដៅច្បាស់លាស់សម្រាប់ជីវិតខ្លួនឯងនោះ នៅថ្ងៃណាមួយអ្នកនឹងបាត់បង់ខ្លួនឯង និងមិនដឹងថាត្រូវបន្ដទៅមុខទៀតឬយ៉ាងណា ។ ដូចគ្នានេះដែរ បើការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសម្រាប់សិក្សានៅសាកលវិទ្យាល័យដែលមិនត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក​ដោយសារអ្នករើសយកជំនាញសិក្សាតាមមិត្តភក្ដិរបស់ខ្លួន វាប្រាកដណាស់ថានៅថ្ងៃណាមួយ អ្នកនឹងមានអារម្មណ៍មិនចូលចិត្តមុខវិជ្ជាដែលអ្នកកំពុងសិក្សា ។ ជាពិសេសអ្នកនឹងបាត់បង់កម្លាំងចិត្ត និងមិនចង់បន្ដដំណើរទៅមុខទៀត ។ 

៣. កុំដើរតាមអ្នកដ៏ទៃ

ការពិតគឺថា ផ្លូវដែលអ្នកដទៃដើរទៅជោគជ័យ មិនប្រាកដថាយើងដើរតាមដានចាស់របស់ពួកគេ នឹងសមបំណងដូចយើងគិតនោះទេ ។ ព្រោះថា ទេពកោសល្យ និងចំណេះដឹងរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ ។ ​ជួនកាលមកពីអ្នកទទួលបានដំបូន្មានពីអ្នកដទៃច្រើនពេក ដែលវាអាចធ្វើឱ្យការសម្រេចចិត្តរបស់អ្នកខុស ។

៤. កុំ​រៀន​ព្រោះ​តែ​ការចង់បានរបស់ឪពុក​ម្ដាយ

ព្រោះការចង់បានរបស់ឪពុកម្ដាយអ្នកមិនប្រកដថា ជាការចង់បាន ឬជាគោលដៅរបស់អ្នកនោះទេ ។ អញ្ចឹងហើយប្រសិនបើគាត់ចង់ឱ្យអ្នករៀនជំនាញអ្វីមួយ ដែលគាត់គិតថាអាចរកចំណូលបានច្រើនពេលរៀនចប់ ហើយនៅពេលដែលអ្នកជ្រើសយកជំនាញនោះមកសិក្សាដើម្បីធ្វើឱ្យពួកគាត់សប្បាយចិត្តនោះ ពួកគេទំនងជាឆាប់អស់ចិត្តចំពោះមុខវិជ្ជានោះ និងចង់ផ្លាស់ប្ដូរជំនាញ ជាហេតុដែលធ្វើឱ្យពួកគេខ្ជះខ្ជាយពេលវេលា ក្នុងការសិក្សាលើមុខជំនាញថ្មី ។

 

ត្រឡប់ក្រោយ